ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យថា តាមការស្រាវជ្រាវរបស់ក្រសួង រកឃើញថា មានផលិតផលគ្រឿងសម្អាងឈ្មោះ Eau Thermale Avéne Thermal Spring Water គ្មានលេខប្រតិវេទន៍ កំពុងដាក់លក់នៅលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (CAMBODIA) CO., LTD. មានលេខប្រតិវេទន៍ ពីក្រសួងសុខាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Eau Themale Avéne Thermal Spring Water គ្មានលេខប្រតិវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រសួងសុខាភិបាល សូមធ្វើណែនាំទៅដល់ អភិបាលរាជធានី-ខេត្ត សូមណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានលក់ឱសថ និងគ្រឹះស្ថានលក់គ្រឿងសម្អាងទាំងអស់ ឱ្យបញ្ឈប់ការលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រតិវេទន៍ខាងលើជាបន្តទៀត ជាពិសេស គ្រឿងសម្អាង Eau Themale Avéne Thermal Spring Water ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



