Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកមាសាច់ថ្លៃ ឆ្លើយសារភាពថា​ ពិតជាបានប្រព្រឹត្ត អំពើរំលោភសេពសន្ថវៈ ទៅលើក្មួយស្រី

បាត់ដំបង ​៖ ​ជនសង័្សយជាឪពុកមាសាច់ថ្លៃ បានធ្វើសកម្មភា​ពរំលោភ​សេពសន្ថវៈ ទៅលើក្មួយស្រីសាច់ថ្លៃរបស់ខ្លួនអាយុ​១២ឆ្នាំ​ ។ នៅថ្ងៃ​ទី០១​ ខែ​តុលា​ ​ឆ្នាំ​២០២១​ វេលាម៉ោ​ង៩និង២០នាទី​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បា​លស្រុកថ្មគោល​បានដឹកនាំអនុវត្តធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ត្រា​ ថាវ​ ភេទប្រុស​ អាយុ ៤៣ឆ្នាំ​ មានទីលំនៅភូមិព្រៃទទឹង​ ឃុំ​អូរតាគី​ ស្រុកថ្មគោល​ ​ខេត្តបាត់​ដំ​បង ​បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល​​ ដើម្បីធ្វើការ​សាកសួរទាក់ទងនឹងករណីរំលោ​ភ​សេពសន្ថវៈលើជនរងគ្រោះជាអនី​តិជនអាយុ​ ១២ឆ្នាំ។

នគរបាលស្រុកថ្មគោល ឲ្យដឹងថា​ កាលពីថ្ងៃទី​២៨​ ខែ​កញ្ញា​ ឆ្នាំ២០​២១ វេលាម៉ោង២០​និង​០០នាទី នៅចំណុចមូល​ដ្ឋានខាងលើជនសង័្សយរូបនេះបានធ្វើសកម្មភា​ពរំលោភ​សេពសន្ថវៈ ទៅលើក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឈ្មោះ​ ម​ រ អាយុ​១២ឆ្នាំ​ រស់នៅមូល​ដ្ឋានខាងលើបានសម្រេច។ លុះដល់ថ្ងៃទី៣០​ ខែ​ កញ្ញា​ ​ឆ្នាំ​២០២១​ ម្តាយរបស់ជនរងគ្រោះបានប្តឹងចូលមក​សមត្ថកិច្ចនគរបាលអំពីករណីនេះ​ ហើយពេលបន្ទាប់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរូបគាត់មកធ្វើការសាកសួរ។​ នៅចំពោះមុខសមត្ថកិច្ចរូបគាត់បានឆ្លើយសារភាពថា​ ពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើក្មួយស្រីជាអនី​តិជនកាលពីថ្ងៃទី២៨​ ខែ​កញ្ញា​ ​ឆ្នាំ​២០២១​ប្រាកដមែន។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានឃាត់ខ្លួន​ដើម្បីកសា​ង​សំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×