ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ បានដេកស្លា.ប់ក្នុងបន្ទប់ជួលដោយមានសភាពធុំក្លិនស្អុយ សាយភាយចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ដល់អ្នកជិតខាង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ សៅ ស៊ីណាន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី មានស្រុកកំណើតនៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ និងទើបតែលេងលះប្រពន្ធបានរយៈពេល៥ខែ។
យោងតាមសម្តីស្ត្រីជាប្រពន្ធ បានបង្ហើបឲ្យដឹងថា រូបគាត់និងប្ដីរស់នៅមិនចុះសម្រុងនឹងគ្នា បានលេងលះគ្នារយៈពេល៥ ខែមកហើយ ដោយប្តីរបស់គាត់ បានមកស្នាក់នៅបន្ទប់ជួលខាងលើនេះ ចំណែកគាត់និងកូនប្រុសស្រីពីរនាក់ទៀត បានជួលបន្ទប់ស្នាក់នៅផ្សេងគ្នា ហើយពួកគាត់និងកូនៗ នៅតែទំនាក់ទំនងគ្នា តាមរយៈទូរស័ព្ទឆាតទៅឆាតមកជារៀងរាល់ថ្ងៃ ទើបតែរយៈពេលពីរថ្ងៃចុងក្រោយនេះ កូនៗរបស់គាត់បានតេនិងឆាតមកសួរសុខទុក្ខឪពុក ហើយក៏មិនមានការឆ្លើយតប លុះនៅព្រឹកមិញនេះ សមត្ថកិច្ចបានតេទៅប្រាប់ស្ត្រី ដែលជាប្រពន្ធដែលកំពុងតែធ្វើការនៅរោងចក្រកាត់ដេរ ថាប្ដីរបស់ខ្លួនបានស្លា.ប់បាត់បង់ជីវិតហើយ ពេលនោះរូបគាត់ដែលជាប្រពន្ធ បាននាំកូនប្រុសស្រីទាំងពីរនាក់ មកកាន់បន្ទប់ជួលរបស់បុរសជាប្ដី ទាំងសភាពក្តុកក្តួល ទោះបីជាពួកគាត់ទាំងពីរនាក់ បានលេងលះគ្នាយ៉ាងណាក៏ដោយ គាត់នៅនឹកឃើញអនុស្សាវរីយ៍ ធ្លាប់កម្សត់កម្រជាមួយគ្នា អស់រយ:ពេលជាច្រើនឆ្នាំ ដោយមិនអាចបំភ្លេចបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះតែហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើ ដើម្បីឱ្យខាងគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅពិនិត្យធ្វើតេស្តសំណាកសពបុរសខាងលើ សហការជាមួយនឹងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុ និងពិនិត្យសព ជាលទ្ធផលគ្រូពេទ្យបានបញ្ជាក់ថា សពបុរសខាងលើនេះអវិជ្ជមាននៃមេរោគ covid-19 ដោយឡែកខាងជំនាញកោសល្យវិច័យ បានបញ្ជាក់ថា សពបុរសខាងលើនេះ ស្លា.ប់ដោយសារតែគាំងបេះដូងខ្យល់គរ ពុំមានពាក់ព័ន្ធនឹងករណីឃា.ត.កម្មអ្វីនោះឡើយ។
សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖ សួង សាម















