តម្លៃជួញដូរនៅលើទីផ្សារគោលនៅថ្ងៃសុក្រនេះ បានកើនឡើងដល់ ១,៣៧ប៊ីលានរៀល ដោយសារមានការជួញដូរដ៏ច្រើនកើតឡើងលើភាគហ៊ុន អេស៊ីលីដា ដែលបានគ្រប់ដណ្តប់ ប្រមាណ ៩៤ភាគរយ។
លើសពីនេះទៀត ភាគហ៊ុនអេស៊ីលីដា ជាភាគហ៊ុនតែមួយគត់នៅលើទីផ្សារគោលដែលមានកំណើនថ្លៃ កើនឡើង ២៦០រៀល ក្នុងមួយហ៊ុន។
យ៉ាងណាមិញ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះ ដែលភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ មានការធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ១០០រៀល ក្នុងមួយហ៊ុន ចំណែក ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផេសថិក និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ វិញមានការធ្លាក់ចុះបន្តិចបន្តួច។
ថ្លៃភាគហ៊ុន ឌីប៊ីឌី បានកើនឡើង ១០រៀល ជាមួយនឹងតម្លៃជួញដូរ ១៣៣,៥៥លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបន្តកើនឡើង ១,៤៤ទៀត មកបិទនៅ ៤៩៧,១៩ពិន្ទុ៕