Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រះសីហនុ៖ អ្នកដំណើរ និងពលរដ្ឋមកពីក្រៅប្រទេស ចូលទៅខេត្តព្រះសីហនុ ត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាលចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋមកពីក្រៅប្រទេស ចូលមកកាន់ ខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យអាជ្ញាធរ បន្តល្បាត និងត្រួតពិនិត្យចរាចរណ៍ចេញ ចូលឆ្លងកាត់ព្រំដែន ចូលមកភូមិសាស្ត្រខេត្តព្រះសីហនុទាំងតាមផ្លូវគោក និងតាមផ្លូវទឹកជាប្រចាំ ហើយក្នុងករណីមានអ្នកដំណើរ ឬប្រជាពលរដ្ឋ មកពីក្រៅប្រទេស ចូលមកភូមិសាស្ត្រខេត្ត ឬមូលដ្ឋានក្រុង ស្រុក ជាបឋមត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ រួមមានការយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ និងការដាក់ឲ្យធ្វើចត្តាឡីស័កនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ មុននឹងបន្តនីតិវិធីផ្សេងទៀត។

បើតាមអភិបាលខេត្តព្រះសីហនុ អ្នកដំណើរដែលចូលមកតាមអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ជាធរមាន តាមរយៈប្រព័ន្ធការងារ និងកិច្ចសហការដ៏ល្អរវាងអាកាសយានដ្ឋានអន្តរជាតិខេត្ត ជាមួយរដ្ឋបាលខេត្តព្រះសីហនុ៕

×