ខេត្តតាកែវ៖ នាយករដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១៤និង១៥ នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយបានកើតឡើងដែលស្ថិតនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ដេប៉ូសាំងតេលាឈ្មោះ ជុក ហួច ប្រពន្ធឈ្មោះ ហន ស្រីនាង មានទីលំនៅកន្លែងកើតហេតុខាងលើ ខូចខាតសរុបជាទឹកប្រាក់ចំនួន ៦៧៧០០ ដុល្លារ និង ៥.៣០០.០០០ រៀល។

នាយករដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ បានបន្តថា សម្ភារៈដែលខូចខាតរួមមានដូចខាងក្រោម៖ ឡានបែនចំនួន ០១ គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន ២៧០០០ ដុល្លារ ខោអាវសម្រាប់លក់ ប្រេង-សាំង កង់បីចំនួន ០១ គ្រឿង ដេប៉ូសាំងតេលាទំហំ ២០គុណ២៧ មែត្រ តុទូ-សាឡុង ភេសជ្ជៈ+ស្រាបៀរ ចំនួន ២៥ កេះ ម៉ូតូគុបចំនួន ០១ គ្រឿង ម៉ូតូសង់ចំនួន ០១ គ្រឿង គ្រែចំនួន ០៣ ទូក្លាស្សេចំនួន ០១ ម៉ាស៊ីនបោកខោអាវចំនួន ០១ ទូចាក់សាំងចំនួន ០២ គ្រឿង ម៉ាស៊ីនភ្លើងចំនួន ០១ គ្រឿង ម៉ូទ័របូមទឹកចំនួន ០១ គ្រឿង អង្ករចំនួន ០២ បាវ ម៉ូទ័រលាងរថយន្ត និងធុងខ្យល់ កង់ជិះចំនួន ០២ គ្រឿង សរុបជាទឹកប្រាក់ចំនួន ៦៧.៧០០ ដុល្លារ និង ៥.៣០០.០០០ រៀល ។
ក្នុងប្រតិបត្តិការនេះ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន ០២ គ្រឿង ក្នុងនោះរថយន្តរបស់ស្រុកបាទី ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត និងរថយន្តរបស់ស្រុកព្រៃកប្បាសប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ផងដែរ ។ ករណីខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស-សត្វ និងមិនបានឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









