Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខពិរុទ្ធជនម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុក ២០ ឆ្នាំ ជាប់ពាក់ព័ន្ធការ ផលិត និង ជួញដូរគ្រឿងធាតុញៀន នៅភ្នំពេញ!!

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់បុរសម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភំ្នពេញ កាលពីឆ្នាំ ២០០៨ កាត់ទោសជាប់ពន្ធធានាគារកំណត់ ២០ ឆ្នាំ និងពិន័យជាប្រាក់ ជាប់ពាក់ព័ន្ធករណី ផលិត និងជួញដូរ ដោយខុយច្បាប់ នូវសារធាតុញៀនប្រព្រឹត្តនៅក្នងរាជធានីភ្នំពេញ ក្នុងកំឡុង ឆ្នាំ២០០៧។

លោកគង់ តារាឆាត ជាចៅក្រមរបាយការណ៍ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ ម៉ៅ សុគន្ធ អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ។

ជនជាប់ចោទឈ្មោះ ម៉ៅ សុគន្ធ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០០៨ កាត់ទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០លានរៀល ពីបទ «ផលិត និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន»។
តែជនជាប់ចោទ បានបប្តឹងមកកាន់ តុលាការឧទ្ធរណ៍ ។ តុលាការឧទ្ធរណ៍ បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់បានបន្តប្តឹងសាទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ខែ តុលា ឆ្នាំ ២០០៧។
សំណុំរឿងនេះ តុលាការកំពូល នឹងប្រកាសដីកា នៅព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×