បន្ទាយមានជ័យ ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយអន្តរាគមន៍ស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

បុរសដែលបាត់ខ្លួនមានឈ្មោះ សុន សាវុធ ភេទប្រុស អាយុ ៤២ឆ្មាំ រស់នៅភូមកូនដំរី សង្កាត់និមិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅនេសាទត្រី នៅក្នុងតំបន់បឹងអូខៃដន ពីរនាក់កូនប្រុស អាយុ ១៣ឆ្នាំ។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងដោយសារទូកជនរងគ្រោះបានបើកទៅបុកនឹងច្រាំង បណ្តាលឲ្យបុរសម្នាក់ធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។
បន្ទាប់ពីកើតហេតុកូនប្រុសរបស់ជនរងគ្រោះបានជួយសង្រ្គោះដោយសុវត្ថិភាព។
ដោយឡែកកម្លាំងអន្តរាគមន៍របស់កងពល បានបន្តស្វែងរក ជនរងគ្រោះដែលបាត់ខ្លួនដោយសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋរួមជាមួយនិងទូកកាណូត ចំនួន ៥គ្រឿងផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










