Thursday, October 28, 2021

ប្រទះមួយទៀតហើយ! ម៉ែឲ្យទៅ​ងូត​ទឹក បែរ​ទៅ​ងូត​ភក់ ហៅ​អត់​ឡើង​ទេ ដោយ​សារ​តែ… (វីដេអូ)

នឹកដល់រឿងងូតទឹកងូតភក់ នោះជឿថាប្រិយមិត្តប្រាកដនឹងអស់សំណើចជាមិនខាន និងក៏មិនទាន់ភ្លេចនៅឡើយ ចំពោះក្មេងស្រីម្នាក់ ដែលកាលពីពេលកន្លងទៅនេះ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈឃើញខ្លួនប្រាណទាំងមូលរបស់នាងពោរពេញទៅភក់គ្មានសល់ចន្លោះណា ដែលក្រឡេកមួយភ្លែតស្មានតែរូបសំណាកអុីចឹង។

តែដោយឡែក ថ្មីៗនេះ ស្រាប់តែមានក្មេងប្រុសតូចម្នាក់ទៀតហើយ បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គម នាំគ្នាសើចផ្អើលគិលតែម្តង ខណៈរូបគេក៏បានងូតទឹកងូតភក់ដូចក្មេងស្រីមុនដែរ។

ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Bopha Bopha ដែលជាអ្នកជិតខាង បានបង្ហោះវីដេអូ និងភ្ជាប់ Caption គួរឲ្យអស់សំណើចថា៖ «មកងូតទឹក បែរជាទៅងូតភក់ បាត់ខោ ហៅឡើងមកលើមិនមកទៀត នៅចាំរកខោសិនបានឡើង»។

គណនីខាងលើក៏បានបញ្ជាក់ថា ក្មេងប្រុសដែលមានអាយុជាង​២ឆ្នាំនោះ បានមកងូតភក់បែបនេះ នៅគ្រលក់ថ្នល់មុខផ្ទះ គឺបន្ទាប់វាបានឃើញក្មេងៗដទៃ លោតទឹកលេងក្បែរនោះ និងក៏បានបញ្ជាក់ថា ហៅអត់ឡើងទេ គឺទាល់តែរកខោឃើញ ទើបវាឡើងពីទឹកភក់ ព្រោះខ្លាចម៉ែវ៉ៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង