Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាលួចទ្រព្យសម្បត្តិយ៉ាងសកម្ម បន្ទាប់ពីធ្វើភាពលួចជាលើកចុងក្រោយ មិនបានសម្រេច

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌបានប្រាប់ cen ឲ្យដឹងថា កាលពីកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ នៅក្នុងការដ្ឋានសាងសង់ស្ថានីយបូមទឹកស្អុយបឹងទំពុន ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ ខណៈពេលនោះក៏មានបុគ្គលិកក្រុមហ៊ុន SCEម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ បានឃើញជនសង្ស័យធ្វើសកម្មភាពលួច ដោះកៅឡាក់ និងទុយោទឹក ក៏បានស្រែកឆោឡោ និងនាំគ្នាឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ រួចក៏បានតេប្រាប់ឈ្មោះឃួន ស៊ីថា ភេទប្រុស អាយុ៣៨ ឆ្នាំ ដែលជាមេការសាងសង់ស្ថានីយបូមទឹកស្អុយបឹងទំពុន ហើយក៏បានទំនាក់ទំនងទៅកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីប្រគល់ជនសង្ស័យដឹកយកមកសាកសួរបន្ត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះពិត ពិ ហៅអាស្រាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេធ្លាប់ចូលទៅលួចសម្ភារៈ ក្នុងការដ្ឋាននេះជាលើកទី២ហើយ ហើយកន្លងមករូបគេក៏ធ្លាប់បានធ្វើសកម្មភាព ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានសម្រេចជាច្រើនដងទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×