Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ និងមេខ្យល់ សរុបចំនួន ៣៨នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវឃាត់ខ្លួនដោយកម្លាំងចម្រុះការពារព្រំដែន

បន្ទាយមានជ័យ ៖ ពលករ និងមេខ្យល់ ចំនួន ៣៨នាក់ និងជនជាតិថៃ ចំនួន ៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ កម្លាំងដើរល្បាតពួនស្ទាក់ចាប់បានចំនួន ៣គោលដៅផ្សេងគ្នា សរុបចំនួន ៣៨នាក់ ស្រី ចំនួន ២៣នាក់ ក្មេង ចំនួន ៥នាក់ ស្រី ចំនួន ៣នាក់ មេខ្យល់ចំនួន ១នាក់ ម្ចាស់រថយន្តចំនួន ១នាក់ រថយន្តចំនួន ១គ្រឿង ក្នុងនោះជនជាតិថៃ ចំនួន ៤នាក់ ស្រី ចំនួន ៣នាក់។

នេះគឺបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ៥០៣ ដើម្បីពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួបពលករបម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំងកងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×