ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី ៦ ខែមេសា បានប្រកាសផ្សាយជាសាធារណៈនូវការដាក់ទណ្ឌកម្មសំដៅជនជាតិរស្ស៊ី ២៤បាន់ មានមន្ត្រីនិងសេដ្ឋីផងដែរ ។
បញ្ជីទណ្ឌកម្មមានមនុស្ស២៤នាក់ និងអង្គការ ១៤ របស់រុស្ស៊ី
ប្រភពពី RT មន្ត្រីក្នុងបញ្ជីដាក់ទណ្ឌកម្មមានទាំងប្រធានគណៈកម្មាធិការការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ី Konstantin Kosachev រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី Vladimir Kolokoltsev មេបញ្ជាការធម្មជាតិ Viktor Zolotov និងអតីតនាយកស្ថាប័នសន្តិសុខសហព័ន្ធ Nikolay Patrushev ។
ក្រៅពីនោះក្នុងបញ្ជីក៏នៅមានសេដ្ឋីៗរុស្ស៊ីជាអាទិ៍ សេដ្ឋីអាលុយមីញ៉ូម Oleg Deripaska ។ល។
ក្រៅពីនោះក្រុមហ៊ុនរដ្ឋ មានសម្ព័ន្ធក្រុមហ៊ុន Rosoboronexport របស់ក្រសួងការពារជាតិរុស្ស៊ី ក៏មានឈ្មោះក្នុងបញ្ជីដែរ ៕ សូយន