Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ៖ “​កូរ៉េខាងជើង​កំពុងស្ថិត​នៅក្រៅ​ច្បាប់​” នឹងត្រូវ​រង​ការវាយលុក ប្រសិន​ហ៊ាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​

​នៅ​ថ្ងៃទី​២៨ ខែ​១០ ម្សិលមិញ​នេះ ក្នុងជំនួប​ភាគី​កូរ៉េខាងត្បូង Song Young-moo និង​រដ្ឋមន្ត្រី​ការពា​ជាតិ​អាមេរិក James Mattis បានធ្វើការ​ចោទប្រកាន់​ថា “​ក្រុង​ព្យុងយ៉ាង​កំពុងស្ថិត​នៅក្រៅ​រង្វង់ ហើយ​អាមេរិក​គ្មាន​ពេល​ទទួលស្គាល់​កូរ៉េខាងជើង​ថា ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ​។ ប្រមុខ​ការពារជាតិ​អាមេរិក​ពោលថា “​កូរ៉េខាងជើង​បាន​ជំរុញ​ឲ្យ​មានការ​គំរាមកំហែង​ទៅលើ​បណ្តា​ប្រទេសជិតខាង​និង​ពិភពលោក ដោយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​អន្តរទ្វីប​ដែល​ពុំ​ស្របច្បាប់​”​។​

​​រដ្ឋមន្ត្រីការបរទេស James Mattis និង​សមាស​ភាគី​កូរ៉េខាងត្បូង Song Young-moo

​ទោះយ៉ាងណា ក្នុង​ដំណើរ​ទស្សនកិច្ច​ទ្វីបអាស៊ី​ដែល​អូសបន្លាយ​រយៈពេល​១​សប្តាហ៍ រួមទាំង​នៅ​ប្រទេស​ថៃ និង​ហ្វីលីពីន លោក​តែង​អះអាង​ជានិច្ច​ថា ៖ “​ការទូត​នៅតែ​ជា​អាទិភាព​សម្រាប់​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​” ។ ក៏ប៉ុន្តែ “​កុំ​ឲ្យ​មាន​ទង្វើ​ខុសឆ្គង​ណាមួយ រាល់​ការវាយលុក​ទាំងឡាយណា​មួយ​មកលើ​អាមេរិក ឬ​បណ្តា​សម្ព័ន្ធមិត្ត​របស់​យើងខ្ញុំ​នឹងត្រូវ​រុញច្រាន ហើយ​រាល់​ទង្វើ​ប្រើប្រាស់​អាវុធ​របស់​កូរ៉េខាងជើង ក៏​សុទ្ធ​ត្រូវ​រង​ទទួល​ពី​ការវាយលុក​ទ្រង់ទ្រាយ​ធំ​ណាមួយ​មាន​ប្រសិទ្ធិភាព​និង​ខ្លាំងក្លា​បំផុត​។​

​នៅ​ថ្ងៃទី ២៧ ខែ​១០ ម្សិល​ម៉ិ​ញ រដ្ឋមន្ត្រី​ការទូត​អាមេរិក បាន​ទៅ​ទស្សនា ទ្វីបអាស៊ី និង​បានធ្វើ​ការព្រមាន​ថា អាមេរិក​ប្រាកដ​ជាមាន​សកម្មភាព​យោធា ប្រសិន​កូរ៉េខាងជើង​ពុំ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​ទេនោះ​។​

​ក្នុង​បរិបទ​ពាក់ព័ន្ធ​មួយ​ផ្សេងទៀត យោធា​អាមេរិក ថ្មីៗ​នេះ​បានប្រកាសថា នឹង​ចាត់​នាវា​ផ្ទុក​យន្តហោះ ៣​គ្រឿង​ព្រមទាំង​បណ្តា​នាវា​ពិឃាត​ផ្ទុក​កាំជ្រួច​ទៅកាន់​សមុទ្រ​ប៉ា​ស៊ី​ប៉ែក​ខាងលិច ដែល​នេះ​ជា​សកម្មភាព​ដ៏​កម្រ​មួយ​ពុំ​ធ្លាប់មាន​ក្នុងអំឡុង​ច្រើន​ទស្សវត្សរ៍​កន្លងមក​៕ ដោយ ៖ សូ​យ​ន​

កូរ៉េខាងជើងសាកល្បងកាំជ្រួច

×