ភ្នំពេញ ៖ របាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ សមត្ថកិច្ចបានបានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥៩៧ករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ និងបរទេស១,០៣៨នាក់ ក្នុងនោះស្រី៨៧នាក់ និងបានដកហូតវត្ថុតាងគ្រឿងញៀនជាង២៤គីឡូក្រាម ។

បើប្រៀបធៀបឆ្នាំ២០២០រយៈពេល០៩ដូចគ្នានេះផងដែរ បទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ កើតមាន១,៥៣៦ករណី ឃាត់ខ្លួនជនសង្ស័យ២,៦៧៦នាក់ ដកហូតវត្ថុតាងគ្រឿងញៀនជាង៥៥គីឡូក្រាមដែលនាំឱ្យរយៈពេល០៩ខែឆ្នាំ២០២១ ថយចុះបទល្មើសគ្រឿងញៀន៩៣៩ករណីស្មើ៦១.៦៣% ថយចុះគ្រឿងញៀនជាង៣១គីឡូក្រាម និងថយចុះជនសង្ស័យប្រព្រឹត្តបទល្មើសគ្រឿងញៀន១,៦៣៨នាក់ ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជំរុញឱ្យកម្លាំងនគរបាលនៅតាមមូលដ្ឋានដោះស្រាយបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានសុខសុវត្ថិភាពគ្រប់គ្រាន់។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងជំរុញកម្លាំងនគរបាលនៅតាមមូលដ្ឋានខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ បង្កើនចេញដោះស្រាយចាត់វិធានការបញ្ហាបទល្មើសគ្រឿងញៀនកើតឡើងនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាឱ្យបានសុខសុវត្ថិភាពគ្រប់គ្រាន់ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ ខណៈបញ្ហាកើតឡើងបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានបង្កឱ្យមានការភ័យខ្លាច និងប៉ះពាល់សេចក្តីសុខសុវត្ថិភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា បទល្មើសគ្រឿងញៀនកើតឡើងទ្រង់ទ្រាយតូចតាចនៅតាមមូលដ្ឋាននេះ វាជាបញ្ហាបង្កឱ្យកើតមានបទល្មើសគ្រប់បំភេទដែលនាំឱ្យជះឥទ្ធិពលប៉ះពាល់អសន្តិសុខសង្គម ។ កិច្ចការងារទាំងនេះត្រូវរៀបចំឱ្យមានការបែងចែកកម្លាំងចេញល្បាតត្រួតពិនិត្យជាប្រចាំ ហើយអនុវត្តភារកិច្ចត្រូវមានការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ជុំវិញនៃការដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញនេះផងដែរ បើតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា អនុវត្តតាមបទបញ្ជានិងគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ សហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងពាក់ព័ន្ធ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


























