ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក VU QUANG MINH ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលកន្លងមក តែងបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការល្អប្រសើរជាមួយស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ក៏បានស្នើលោកឯកអគ្គរដ្ឋទូត បន្តពង្រឹងទំនាក់ទំនងមិត្តភាព ជាប្រពៃណីយូរអង្វែងរវាងកម្ពុជា-វៀតណាម និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដើម្បីធានាអត្ថប្រយោជន៍ជូនប្រជាជន និងនិរន្តភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕ ដោយ៖បញ្ញាស័ក្តិ