Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ យីហោ អាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត

ក្រចេះ ៖ ប្រភពពីស្នងការខេត្តក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោង ០០និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង (យីហោ អាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត) ដែលបើកដំណើរការអាជីវកម្មល្មើសវិធានរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្នុងនោះសមត្ថកិច្ចបានឃាត់មនុស្សចំនួន ២១នាក់(នារី០៧នាក់) មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×