Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួចម៉ូតូគេបាន៥ ថ្ងៃម្ចាស់ឃើញ ដេញចាប់ផ្អើលអ្នកដំណើរ និងសមត្ថកិច្ចចរាចរណ៍

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូដេញស្ទាក់ចាប់ប្រគល់ ឲ្យប៉ូលិសចរាចរណ៍ ក្រោយពេលធ្វើសកម្មភាព លួចម៉ូតូនិងទូរស័ព្ទបានរយៈពេល៥ថ្ងៃ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី៣ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅចំណុចស្តុបស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ២១៧ ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ មានឈ្មោះអា ម៉ី ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះមានឈ្មោះហ្វុង អាយុ ២៥ ឆ្នាំ មុខរបរលក់ដូរ នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមសំដីរបស់ជនរងគ្រោះខាងលើ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រូបគេបានទៅដេកផ្ទះសំណាក់អប្សរា ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយរូបគេនិងជនសង្ស័យ ទើបតែស្គាល់គ្នាបានវាពេល១ ថ្ងៃប៉ុណ្ណោះ ពេលនោះជនសង្ស័យ ក៏បានសុំបន្ទប់ផ្ទះសំណាក់ដេកជាមួយគ្នា លុះព្រឹកឡើងក៏បានបាត់ជនសង្ស័យ រួមទាំងម៉ូតូនិងទូរស័ព្ទរបស់ខ្លួន ទើបមានការផ្អើលឆោឡោ ព្រោះក៏បានសុំកាមេរ៉ាសុវត្ថិភាពម្ចាស់ផ្ទះសំណាក់អប្សរា ឆែកមើលក៏ឃើញជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូនិងទូរស័ព្ទខ្លួន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម។

លុះនៅព្រឹកមិញនេះ ជនរងគ្រោះក៏បានប្រទះឃើញ ជនសង្ស័យកំពុងតែដើរ នៅម្ដុំស្ពានដែកចំការដូង ពេលនោះជនរងគ្រោះដេញចាប់ជនសង្ស័យ ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចរាចរណ៍ កំពុងអនុវត្តច្បាប់ចរាចរណ៍នៅទីនោះ ហើយសមត្ថកិច្ចចរាចរណ៍ក្រុង ក៏បានជួយចាប់ឃាត់ជនសង្ស័យប្រគល់ឲ្យ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដឹកយកទៅសាកសួរបន្ត។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ទី ៣ ក៏បានប្រគល់ជនសង្ស័យខាងលើ ឱ្យទៅនគរបាលសង្កាត់អូរបែកក្អម ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×