Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងឈរជើងជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាបន្ត ទប់ស្កាត់បង្ក្រាបរាល់បទល្មើស ដែលលបលួចឆ្លងដែនខុសច្បាប់

ព្រះវិហារ ៖ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងកងកម្លាំងប្រដាប់អាវុធថៃ ឈរជើង នៅក្នុងទិសទី១ ប្រាសាទ ព្រះវិហារនៅតែប្តេជ្ញារួមគ្នាបន្តទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលលបលួចឆ្លងដែនខុសច្បាប់។ ការប្តេជ្ញារួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជួរមុខទិសភ្នំទ្រព្យ, ទិសតាថាវ, និងទិសភ្នំ៣៣៣, នៅក្នុងភូមិសាស្ត្រទិសទី១ ប្រាសាទព្រះវិហារ ។

ភាគពីរទាំងពីរបានបើកកិច្ចប្រជុំដោយពិភាក្សាលើខ្លឹមសាររួមមាន៖ រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩តាមព្រំដែន ការរក្សាទំនាក់ទំនងល្អ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន ដោយខុសច្បាប់ របស់ពលរដ្ឋ នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការល្អ បន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅក្នុងទិសទី១ប្រាសាទព្រះវិហារ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជននៃប្រទេសទាំងពីរ ឈរលើការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ជៀសវាងការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×