ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៤និង០៧នាទីព្រឹក កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង ម៉េត នាយប៉ុស្តិ៍ រួមសហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន មេបញ្ជាការកងនុសេនាតូច, កម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទ្រី ងឿន មេបញ្ជាការរងវរសេនាតូចតូច៥៣៣ បានចុះធ្វើការ ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលទឹកដីថៃ ត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចំនួន០៤នាក់ ស្រី០១នាក់ ។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងបានធ្វើការសាកសួរ កត់ឈ្មោះ និងអប់រំណែនាំ រួចប្រគល់ពួកគាត់ឲ្យ ទៅកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីដោះស្រាយតាមនីតិវិធី ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ



