Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ចុះ​សហការ​ទទួល​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​ខេត្តបាត់ដំបង​ ៖​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ជាប់​ជា​ប្រចាំ​ ស្តី​ពី​ការ​ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញ​-​ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ នៅ​ថ្ងៃ​សៅរ៍​ ​ទី​២​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៥​និង​៥៥​នាទី​ កម្លាំង​ប៉ុស្តិ៍​ព្រំដែន​កូនភ្នំ​ (​គោលដៅ​ទី​៣)​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ រឿ​ន​ វ៉ា​ន់​នី​ នាយ​រង​ប៉ុស្តិ៍​ សហការ​ជាមួយ​កម្លាំង​ផ្នែក​ស៊ើបការណ៍​ចំនួន​០២​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ សេង​ រ៉ើ​ន​ (​នាយ​ផ្នែក​)​ សហការ​ជាមួយ​កម្លាំងយោធា​កងអនុសេនាធំ​ទី​១,​ វរ​សេនា​តូច​លេខ​១​ ចំនួន​០២​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី​ ឡៃ​ លឿន​ មេបញ្ជាការ​កងអនុសេនាតូច​,​ កម្លាំងយោធា​កងអនុសេនាធំ​គាំទ្រ​,​ វរ​សេនា​តូច​៥៣៣​ ចំនួន​០២​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី​ ឈឹ​ម​ សុភាព​ មេបញ្ជាការ​កងអនុសេនាតូច​ បាន​ទទួល​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ត្រង់​ចំណុច​នៃ​ភូមិសាស្ត្រ​ ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ចំនួន​០២​នាក់​ស្រី​០១​នាក់​ ។​

​បន្ទាប់​ពី​សាកសួរ​,​ កត់​ឈ្មោះ​ និង​អប់រំ​ណែនាំ​រួច​ កម្លាំង​បាន​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​គីឡូ​១៣​ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×