Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ តម្រូវអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ចេញប្រកាសស្ដីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា។

បើតាមប្រកាសរបស់ក្រសួងទេសចរណ៍នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះយោងតាមប្រកាសខាងលើនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់វាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺឆ្លងកូដ-១៩ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រកាសនេះ (ភ្ជាប់នៅខាងក្រោម)។

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដែលបំពេញបានលក្ខខណ្ឌ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រកាសនេះ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ជា «ដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកដែលមានសុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩» ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ២នៃប្រកាសនេះ។

វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនេះ ត្រូវបានដាក់ឱ្យអនុវត្តក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ហើយអាចនឹងបន្តក្នុងដំណាក់កាលបន្តទៀតតាមការចាំបាច់៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

SONY DSC
×