Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយគំនុំចាស់ មុនថ្ងៃភ្ជុំបិណ្ឌ បណ្តាលឱ្យយុវជន០៣នាក់ រងរបួស និង០៦នាក់ត្រូវឃាត់ខ្លួន នៅស្រុកបាណន់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃសៅរ៍ ទី០២ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង៥៦នាទីនៅចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើចំពាមកៅស៊ូបាញ់-កំណាត់អុស-ដប កែវនិងខ្សែក្រវ៉ាត់ ) ០១ ករណីដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៦ នាក់មកកាន់ស្នងការដ្ឋានដើម្បីស្រាវជ្រាវ ។

១-ឈ្មោះ ហ៊ុច ពុននី ហៅ ងិត ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ២-ឈ្មោះ រ៉េន រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ គុន សុភា ហៅ ភាតូច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ភាន់ ឃីត ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៥-ឈ្មោះ អៀង អង្គារ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិ ចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៦-ឈ្មោះ វ៉ែន ឧសភា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថាកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២៣និង០២ នាទី នៅចំណុច ផ្លូវបំបែករវាងផ្លូវហាយវេ និងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលើ បានប្រើកំណាត់អុស ដបកែវ ខ្សែក្រវ៉ាត់ និង បាញ់ចំពាមកៅស៊ូ វាយ បាញ់និងគប់ទៅលើក្រុមជនរងគ្រោះចំនួន០៣នាក់និងម៉ូតូ០១គ្រឿង ។

១-ឈ្មោះ គឹម ប្រាថ្នា ហៅ ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ដាច់រលាត់ស្បែកមុខខាងឆ្វេង និង ក ដៃខាងស្តាំ ។ ២-ឈ្មោះ ស សាវេត ភេទស្រី អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស បែកក្បាលផ្នែកខាងលើ ពកក្បាលផ្នែកខាងឆ្វេង ដាច់រលាត់ស្បែកកែងដៃខាងឆ្វេង និង ស្មាខាងស្តាំ ។ ៣-ឈ្មោះ យ៉ែម ស៊ីណាត ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេង ។

សម្ភារៈខូចខាតមាន ៖ – ម៉ូតូ ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២១ គ្មានផ្លាកលេខ បែកអាវម៉ូតូខាងមុខផ្នែកខាងឆ្វេង និង បែកស្តុបខាងក្រោយ ។

លោកវរសេនីយ៍ឯកឈឿង គឹមសុង បានបញ្ជាក់ថា មូលហេតុដែលនាំបណ្តាលឱ្យកើតករណីហិ-ង្សាបែបនេះ គឺពីពេលមុននោះ ក្រុមរងគ្រោះនេះធ្លាប់ប្រព្រឹត្តិសកម្មភាពហិ-ង្សាទៅលើក្រុមបង្ក រួចហើយ ។ នៅថ្ងៃកើតហេតុ និងជាឱកាសល្អហុចឱ្យខណៈដែលក្រុមនេះ ចេញដើរដាច់ប៉ែកក្រុមបង្កមានឱកាសដោះស្រាយគំនុំចាស់ សងសឹកបានសម្រេចនៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿងដើម្បីបញ្ជូន ក្រុមយុវជនទាំង០៦នាក់ ទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×