Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធនាគារ អនុញ្ញាតឲ្យរៀបចំពិធីសាសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមមណ្ឌលអប់រំកែប្រែនិង ឱ្យសាច់ញាតិ ចូលជួបសួរសុខទុក្ខ អ្នកជាប់ឃុំ នៅតំបន់ឃុំឃាំង ក្នុងតំបន់ហានិភ័យទាប

ភ្នំពេញ ៖ ក្នុងលិខិតរបស់លោក ឆែម សាវុធ អគ្គនាយក នៃ អគ្គនាយកដ្ឋាន ពន្ធនាគារ ចុះ ថ្ងៃទី ២ ខែតុលា ជូន លោក ឧត្តម អគ្គានុរក្ស ប្រធាន មណ្ឌល អប់រំ កែប្រែ និង ពន្ធនាគារ រាជធានី ខេត្ត ស្ដីពីការអនុញ្ញាតឱ្យរៀបចំពិធីសាសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ ស្របតាមវិធានសុខភិបាល ដោយយោង សេចក្តីណែនាំលេខ ០៣៤ សណន ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ របស់ អគ្គនាយកដ្ឋានពន្ធនាគារ។

អគ្គនាយកដ្ឋានពន្ធនាគារ ជម្រាបជូន លោកប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ជ្រាបថា អគ្គនាយកដ្ឋានពន្ធនាគារបាន ចេញសេចក្តីណែនាំលេខ ០៣៤ សណន ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីវិធានការទប់ស្កាត់ មេរោគកូវីដ-១៩ប្រភេទថ្មី (ដែលតា) ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅត្រុងចំណុច “ទី២ ស្នើឱ្យមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ផ្អាកបណ្តុះអាសន្នពិធីបុណ្យភ្ជុំបិណ្ឌនាពេល ខាងមុខនេះ” ។

ដោយផ្អែកតាមស្ថានភាពប្រែប្រួលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាក្រកម្ពុជា អគ្គនាយកដ្ឋានពន្ធនាគារសូមជម្រាបជូនអស់លោកដូចខាងក្រោម៖

១- អនុញ្ញាតឱ្យរៀបចំពិធីផ្សេងៗ តាមបែបសាសនា ដែលមានលក្ខណៈចង្អៀត និងត្រូវ រក្សាឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល។

២- អនុញ្ញាតឱ្យសាច់ញាតិអាចមកជួបសួរសុខទុក្ខជនជាប់ឃុំ និងផ្តល់ម្ហូបអាហារ និង សម្ភារៈផ្សេងៗសម្រាប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តដែលស្ថិតក្នុង តំបន់ហានិភ័យទាប នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដែល ស្ថិតក្នុងតំបន់ហានិភ័យខ្ពស់ មិនត្រូវបានអនុញ្ញាតឲ្យជួបសួរសុខទុក្ខនោះទេ តែអាចផ្ញើ ម្ហូបអាហារ និងសម្ភារៈផ្សេងៗបាន តាមរយៈមន្ត្រីពន្ធនាគារដោយអនុវត្តឲ្យបាន ម៉ឹងម៉ាត់នូវវិធានការសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×