Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តព្រះសីហនុ ត្រៀមទទួលភ្ញៀវទេសចរជាតិ និងបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរ

spot_img

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ ដែល​មានបំណងមកលេងខេត្តព្រះសីហនុ ដោយអភិបាលខេត្ត បានជំរុញឱ្យមានការស្ថាបនាបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ បានរួចរាល់ និងមានសោភ័ណភាពសម្រាប់បម្រើដល់សាធារណៈជន ជាពិសេសភ្ញៀវទេសចរ។

នៅតាមបណ្ដោយឆ្នេរ ក្នុងក្រុង និងស្រុកព្រៃនប់ ការស្ថាបនាបន្ទប់ទឹកបានរួចរាល់ល្អស្អាត នឹងបានដាក់ឱ្យ ដំណើរការហើយកា នូវបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំង ក្នុងចំណោម៩ទីតាំង សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខ។

ឯកឧត្ដម គួច ចំរើន បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យឱ្យត្រឹមត្រូវ ដើម្បីឱ្យភ្ញៀវដែលមកប្រើប្រាស់បន្ទប់ទឹកសាធារណៈ ពួកគាត់បានដឹង។ លើសពីនេះ អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអាជីវករត្រូវរៀបចំដាក់លក់ម្ហូបអាហារប្រចាំតំបន់ផងដែរ ព្រោះខេត្តជាតំបន់សមុទ្រ ត្រូវផ្សព្វផ្សាយម្ហូបសមុទ្ររបស់ខេត្ត ដែលមានគុណភាព និងរស់ជាតិឆ្ងា​ញ់ពិសារសម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្តឱ្យបានកាន់តែច្រើននាពេលខាងមុខ និងចង់មកម្តងទៀត។

អភិបាលខេត្ត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌនេះ សូមជួយរក្សាអនាម័យ ជាពិសេសយើងចូលរួម សម្អាតបរិស្ថានតំបន់ឆ្នេរ បន្ទប់ទឹក សម្រាប់ប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះ ដោយខេត្តព្រះសីហនុ បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ធ្វើឱ្យខេត្តនេះមានការទាក់ទាញខ្លាំងនិងខុសប្លែកពីមុនច្រើន ហើយបងប្អូនដែលទៅលេងអាចនិងភ័នច្រឡំឬវង្វេងផ្លូវដែលមានការ​សាងថ្មីៗជាច្រើន។ សំណាក់ផ្ទះ រីសត និងសណ្ឋាគារ បើកទ្វារងចាំស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ជាមួយនិង​វិធាន​សុខាភិបាលយ់ាងខ្ជាប់ខ្ជួន ៣កុំ​ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។ រីឯតម្លៃស្នាក់នៅក៏មានជម្រើសជាច្រើន​សម្រាប់បំរើឱ្យតម្រូវការរបស់ភ្ញៀវ ដោយតម្លៃមានចាប់ពីកម្រិតទាប មធ្យម និងថ្លៃ៕

spot_img
×