Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ​៖ ៩ ខែឆ្នាំនេះ ស្ថាប័នដែលធ្វើការពាក់ព័ន្ធវិស័យមីន បានផ្តល់សារអប់រំអំពីមីន ដល់ប្រជាពលរដ្ឋជាង ៧៤ ម៉ឺននាក់ តាមខេត្តគោលដៅចំនួន១៦

ខេត្តបាត់ដំបង ៖ បើតាមរបាយការណ៍អាជ្ញាធរមីន ក្នុងរយៈពេលប្រមាណ ៩ ខែក្នុងឆ្នាំ២០២១នេះ ស្ថាប័នដែលធ្វើការពាក់ព័ន្ធវិស័យមីនបានចុះផ្តល់សារអប់រំអំពីមីនដល់ប្រជាពលរដ្ឋបានចំនួនជាង៧៤ម៉ឺននាក់ តាមខេត្តគោលដៅចំនួន១៦ខេត្ត រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ កោះកុង កណ្តាល និងព្រៃវែង។

អាជ្ញាធរមីន បានបញ្ជាក់បន្ថែមថា “ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករជាតិនិងអន្តរជាតិ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អង្គការហាឡូត្រាស អង្គការ ម៉ែគ អង្គការដោះមីនកម្ពុជា អង្គការស្មារតីនៃអ្នកកីឡា និងអង្គភាព CMVIS បានផ្តល់សារអប់រំដល់ប្រជាពលរដ្ឋសរុបចំនួន ៧៤០ ០៧០ នាក់ ក្នុងនោះស្រ្តីចំនួន ៣០៩ ៣០៤ នាក់ បុរសចំនួន ២៨៧ ១៤៨ នាក់ កុមារីចំនួន ៧៤ ៧២៧ នាក់ កុមារា ចំនួន ៥៩ ៦៨២នាក់ និងជនពិការ ៩ ២០៩នាក់”។

អង្គការ HALO Trust គឺជាអង្គការអន្តរជាតិ ដែលបាននឹងកំពុងអនុវត្តកម្មវិធីអប់រំ យល់ដឹងពីមីន ដល់ប្រជាពលរដ្ឋកម្ពុជា តាមខេត្តគោលដៅចំនួន១៦ខេត្ត រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ កោះកុង កណ្តាល និងព្រៃវែង។

អង្គការ HALO Trust ក៏បានបញ្ជាក់ពីសកម្មភាពអប់រំសារគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម) នៅ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×