Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពមួកខៀវកម្ពុជាប្រមាណជិត៣០០នាក់ បានធ្វើមាតុភូមិមកកម្ពុជាវិញ

ភ្នំពេញ ៖ កងទ័ពមួកខៀវកម្ពុជាប្រមាណជិត៣០០នាក់ បានធ្វើមាតុភូមិមកកម្ពុជាវិញ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់បេសកកម្មមនុស្សធម៌ប្រកបដោយជោគជ័យនៅក្នុងតំបន់បេសកកម្ម MINUSMA នៅសាធារណរដ្ឋម៉ាលីរយៈពេលមួយឆ្នាំ។ បន្ទាប់ពីកងយោធាមួកខៀវចំនួនពីរកងដែលជាកងទី៨ ដែលជាកងប្តូរវេនបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានទៅដល់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី។

កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រី ២៥ នាក់ ដែលជាកងយោធាមួកខៀវកម្ពុជាទី៧ ដែលបានបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នេះ បន្ទាប់ពីកងយោធាមួកខៀវចំនួនពីរកងដែលជាកងទី៨ ដែលជាកងប្តូរវេនបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានទៅដល់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលីតាមការគ្រោងទុក។

ពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៨៨២ ត្រូវបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួនទៀយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ក្នុងឱកាសធ្វើមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់ត្រូវបានមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល២១ថ្ងៃ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ បន្ថែមទៀត ដើម្បីធានាឱ្យបានថាគ្មានកងទ័ពមួកខៀវណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩ឡើយក្រោយបញ្ចប់បេសកកម្មនៅសាធារណរដ្ឋម៉ាលី។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ការបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះទាំង២៩៨នាក់ ទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ-១៩ បើទោះបីជាកងទ័ពរបស់យើង បានធ្វើតេស្តនៅប្រទេសដែលកំពុងបំពេញបេសកកម្មទទួលលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ក៏ដោយ ដែលចំណុចទាំងនេះ គឺជាយកចិត្តទុកដាក់យ៉ាងធំធេងពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំ។ ដូច្នេះ សូមកងទ័ពដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យដែលកំពុងតែប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កដោយមិនត្រូវធ្វេសប្រហែសឡើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×