Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យភ្ជុំបិណ្ឌនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ផ្អាករយៈពេល០៧ថ្ងៃ

ភ្នំពេញ៖ បើយោងតាមប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា នឹងផ្អាកដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រយៈពេល០៧ (ប្រាំពីរ)​ថ្ងៃ ចាប់ពីថ្ងៃទី៤-១០ ខែតុលា ឆ្នាំ២០២១។

ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ មិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។ លើសពីនេះ កម្មវិធីនឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មណ្ឌលសុខភាព និងបញ្ជរបើកប្រាក់វីង ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តទៅ។

ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ក៏បានបញ្ជាក់ប្រាប់គ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកទទួលផលទាំងអស់ ឱ្យបានជ្រាប និងបន្តសហការអនុវត្ត ដើម្បីឱ្យកម្មវិធីទាំងពីរខាងលើបន្តដំណើរការដោយរលូន និងទទួលបាន ជោគជ័យតាមផែនការគ្រោងទុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់អន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះដោយមិនទុកប្រជាជនណា ម្នាក់ចោល ហើយមិនមានការយកចិត្តទុកដាក់នោះឡើយ៕

×