Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនកម្ពុជាជាង ៤ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញមុខរបរអាជីវកម្ម ពីអង្គការពលកម្មអន្តរជាតិ (ILO)

ភ្នំពេញ ៖ តាមរយៈ «កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន» រៀបចំឡើងដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូអភិវឌ្ឍជាតិ-អន្តរជាតិនានា កាលពីសប្តាហ៍មុន យុវជនកម្ពុជាចំនួន ៤,៤២២នាក់ ទទួលបានវគ្គបណ្តុះបណ្តាលរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលមានឈ្មោះថា «ត្រៀមខ្លួនសម្រាប់ការធ្វើអាជីវកម្ម» ដើម្បីលើកកម្ពស់លើសមត្ថភាព និងចំណេះដឹងផ្នែកសហគ្រិនភាពដល់យុវជន។

សូមបញ្ជាក់ថា យុវជនកម្ពុជាទាំង ៤,៤២២នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលរបស់អង្គការពលកម្មអន្តរជាតិ (ILO) សុទ្ធតែឆ្លងកាត់ការប្រកួតប្រជែងជាប់តាមលំដាប់ជាក្រុមៗក្នុង «កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន», ហើបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល ពួកគេបានបង្កើតជាក្រុម និងបង្កើតគំនិតអាជីវកម្មរបស់ពួកគេ គឺក្រុមចំនួន ៥ ត្រូវបានជ្រើសរើសចេញពី អ្នកជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, ចំនួន ២៥ក្រុម មកពី២៥រាជធានី-ខេត្ត និងបានធ្វើបទបង្ហាញពីគំនិតអាជីវកម្មរបស់ពួកគេ ក្នុងទិវាសហគ្រិនភាពក្នុងឆ្នាំ២០២១។

មន្ត្រីនៃក្រសួងអប់រំ បញ្ជាក់ថា កម្មវិធីនេះនឹងជួយជំរុញទឹកចិត្តលើការរៀនសូត្រជាដៃគូ និងការចែករំលែកចំណេះដឹងចំណោមយុវជនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល, ហើយនឹងធ្វើឲ្យប្រសើរឡើងក្នុងការរស់នៅរបស់យុវជន ព្រមទាំងឈានទៅប្រកបមុខរបរអាជីវកម្មផ្សេងៗ មានជំនាញមូលដ្ឋាន និងលក្ខណសម្បត្តិគ្រប់គ្រាន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×