Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលបញ្ជូនខ្លួនស្រ្តីម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន

បន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បាឲ្យដឹងថា​ ជនសង្ស័យឈ្មោះ រ៉េន ឌឿង ហៅផ្លាប់ ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ឃាត់ខ្លួននៅវេលាម៉ោង១១និង១៧នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបងខេត្តបន្ទាយមានជ័យ ពីបទនាំមនុស្សចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ប្រទះឃើញពលករខ្មែរប្រុសស្រីចំនួន០៩នាក់ បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយនាំមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​ រ៉េន ឌឿង ហៅផ្លាប់ បានសារភាពថា ខ្លួនបានស៊ីឈ្នួលឲ្យថៅកែថៃ រកពលករទៅធ្វើការនៅប្រទេសថៃ ដោយក្នុងម្នាក់ថៅកែថៃឲ្យឈ្នួល៥០០បាត ។​ ដោយផ្អែកលើចម្លើយសារភាព និងការបំភ្លឺពីពលករខ្មែរទាំង០៩នាក់ ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×