មនុស្សយើងម្នាក់ៗកើតមកមានវាសនាខុសៗគ្នា ទោះជាស្ថិតក្រោមេឃតែមួយមែន។ អ្នកខ្លះ កើតក្នុងត្រកូលមានស្តុកស្តម្ភ អ្នកខ្លះទៀតកើតក្នុងគ្រួសារក្រីក្រលំបាកតោកយាក។ អ្នកខ្លះ កើមកមានរូបកាយស្អាត រីឯអ្នកខ្លះមិនមានកាយសប្បទានគ្រប់គ្រាន់។
បើជីវិតជួបការលំបាកច្រើន អ្នកត្រូវចេះតស៊ូ ទើបអ្នកអាចចាកផុតពីការលំបាកនៅថ្ងៃខាងមុខហើយការតស៊ូនឹងធ្វើឲ្យជីវិតអ្នករឹងមាំ។
ការរអ៊ូច្រើន ហើយមិនព្រមតស៊ូវាមិនធ្វើឲ្យជីវិតយើងប្រសើរឡើង តែផ្ទុយទៅវិញវារឹតតែធ្វើឲ្យយើងកាន់តែលំបាក។ រាល់ថ្ងៃ បើអ្នករអ៊ូរទាំថា ជីវិតអ្នកលំបាក ចូរក្រឡេកមើលជីវិតរបស់បុរសម្នាក់នេះ។
បុរសម្នាក់នេះ ពិការដៃទាំងសងខាង តែគាត់នៅតែខំតស៊ូដើម្បីជីវិតដោយប្រកបការងារសុចរឹត៕ សុភ័ក្ត្រ