Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅកាន់គោលដៅទេសចរណ៍ តាមការដឹកជញ្ជូនផ្លូវទឹក កាត់បន្ថយការចង្អៀតលើផ្លូវគោក

ភ្នំពេញ ៖ ជាការចែករំលែកក្នុងការធ្វើដំណើរចល័តរបស់ប្រជាពលរដ្ឋ ដែលអ៊ូអរលើដងផ្លូវគោក ពីទីកន្លែងមួយទៅកាន់ទីកន្លែងមួយ ជាពិសេស ទៅកាន់គោលដៅទេសចរណ៍នានានោះ ក្រសួងទេសចរណ៍បានជំរុញឲ្យពង្រឹងសុវត្ថិភាពដល់ការធ្វើដំណើរតាមផ្លូវទឹក ដើម្បីទទួលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹកទៅកាន់គោលដៅរបស់ពួកគេ។

ក្រសួងទេសចរណ៍ បានចេញប្រកាស នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ស្ដីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍ធ្វើដំណើរតាមផ្លូវទឹកនៅកម្ពុជា។

យោងតាមប្រកាសខាងលើនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់វាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺឆ្លងកូដ-១៩ សាមី អាជីវកម្មត្រូវបង្ហាញអំពីភាពប្រាកដនិយម លើការអនុវត្តបទដ្ឋានគតិយុត្តប្រតិបត្តិស្តង់ដារ ដើម្បីបង្ហាញឲ្យភ្ញៀវជាតិ-អន្តរជាតិ មើលឃើញថា មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន ជាកន្លែងដែលមានសុវត្ថិភាព មិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។

អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដែលបំពេញបានលក្ខខណ្ឌដូចមានកំណត់របស់ក្រសួងទេសចរណ៍ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ថា ជា «អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកដែលមានសុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩» ហើយក៏ត្រូវបានលើកទឹកចិត្តដល់ម្ចាស់ជីវកម្ម និងប្រជាពលរដ្ឋ សូមឱ្យធ្វើដំណើរប្រកបដោយទឹកចិត្តជ្រះថ្លាទៅកាន់ទីកន្លែងនានាជាគោលដៅទេសចរណ៍ក្ដី និងជាគោលដៅស្រុកកំណើតក្ដី, មួយវិញទៀត ការចែករំលែកធ្វើដំណើរតាមផ្លូវទឹក ក៏ដើម្បីកាត់បន្ថយភាពចង្អៀតណែនណាន់តាមផ្លូវគោកផងដែរ។

វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនេះ ត្រូវបានដាក់ឱ្យអនុវត្តក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ហើយអាចនឹងបន្តក្នុងដំណាក់កាលបន្តទៀតតាមការចាំបាច់ ជាពិសេស គឺការចែករំលែកកុំឲ្យចង្អៀតចរាចរណ៍តាមដងផ្លូវគោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×