Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធការបា.ញ់បោះសេរី និង ប្រើប្រាស់អាវុធខុសច្បាប់!!!!

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង កាលពីរាត្រីថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ដែលមានតួនាទី ជានាយរងប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងករណី ” បា.ញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ ” ប្រព្រឹត្តិនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ស្រី ទិត្យកក្កដា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយរងនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីលំនៅ នៅផ្ទះលេខ១៤៤BE០Z ផ្លូវលេខ១៥៦Z សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីគាត់បានបា.ញ់លើមេឃ ចំនួន០២ គ្រាប់ ដោយជម្លោះពាក្យសម្ដី ជាមួយរបស់បុរសម្នាក់ ឈ្មោះ ឡុង ចាន់តូ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ខេត្ត ស្វាយរៀង ក៏ប៉ុន្តែពុំបានបណ្តាលឲ្យជនរងគ្រោះ រងរបួសនោះឡើយ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ដកហូតបានកាំភ្លើងខ្លីមួយដើម ម៉ាកឡុក( Lock) ចំនួន០១ ដើម និង គ្រាប់មួយចំនួនទៀតពីគាត់។

សមត្ថកិច្ចបានបញ្ជាក់ថា នាពេលសួរជនសង្ស័យឈ្មោះ ស្រី ទិត្យកក្កដា បានឆ្លើយសារភាពថា ខ្លួនពិតជាបានដកកំាភ្លើង បា.ញ់ឡើងលើចំនួន ០២ គ្រាប់ប្រាកដមែន ពីព្រោះរូបគាត់បានផឹកស៊ីស្រវឹង រួចក៏មានទំនាស់ពាក្យសម្តី ជាមួយបុរសម្នាក់ ឈ្មោះ ឡុង ចាន់តូផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅឯស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតីវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×