ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នៅតាមរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ នាឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ។
យោង – សារាចររបស់រាជរដ្ឋាភិបាលលេខ ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺក្ខវី៥-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីង-១៩។ – សារាចរណែនាំរបស់ក្រសួងទេសចរណ៍លេខ ០១០ សរណន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការ រៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។
ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកវីដ-១៨ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសារាចរ ណែនាំរបស់ក្រសួងទេសចរណ៍លេខ ០១០ សរណន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការរៀបចំគ្រប់គ្រង ចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សូមធ្វើការណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរ ពាក់ព័ន្ធ និងផ្នែកឯកជន រឹតបន្តឹងការអនុវត្តវិធានការ “៣កុំ និង ការពារ និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ថែរក្សា បរិស្ថានអនាម័យ និងរក្សាតម្លៃឲ្យបានសមរម្យ នៅតាមរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ខណៈ ដែលថ្ងៃឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌនេះអាចនឹងមានរយៈវែងពេញមួយសប្តាហ៍។

បើតាមឯកឧត្តម ថោង ខុន ៖ “រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលមិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមវិធាន សុវត្ថិភាពទេសចរណ៍ និងនិតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាខាងលើ មន្ទីរទេសចរណ៍ត្រូវរំលឹកដាស់តឿន និងអប់រំ ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងប្រធានគ្រប់គ្រងសហគមន៍ទេសចរណ៍ឲ្យបានច្រើនដង។ ករណីដែលនៅតែមិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវដដែលៗ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឲ្យរមណីយដ្ឋានទេសចរណ៍ និង សហគមន៍ទេសចរណ៍នោះ បើកដំណើរការក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះឡើយ”៕រក្សាសិទ្ធិដោយ ៖ កូលាប



