Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពាធទាបសកម្ម អាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង រាជធានី-ខេត្តចំនួន១៦ ប្រឈមនឹងជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែតុលានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ ១២ ខែតុលា ឆ្នាំ២០២១ ដោយសម្ពាធទាបសកម្ម បានកើតឡើងនៅលើប្រទេសហ្វីលីពីន អាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លើរាជធានី-ខេត្តចំនួន១៦ ប្រឈមនឹងជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹកបញ្ជាក់ថា នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្ម បានកើតឡើងនៅលើប្រទេសហ្វីលីពីន។ សម្ពាធទាបសកម្មនេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ (មិនទាន់ មានឈ្មោះជាផ្លូវការ)។ ដូចនេះនាសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា និងទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍៖ មូសនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង, ជ្រលងសម្ពាធទាប៉ាស៊ីហ្វិច ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ) ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C និង អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ កណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងសៀមរាប និងនៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យម។

២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C និងអាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន៖ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ និងនៅថ្ងៃទី១០-១២ ខែតុលា និងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C និង អាចនឹងមានពពកច្រើន មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ អាចនឹងមានពពកច្រើន ដេរដាសមានភ្លៀង ផ្គររន្ទះ ក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រមួយចំនួនដូចជា៖ កោះកុង និងក្រុងព្រះសីហនុ និងនៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយនិងរលកនៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យមទៅខ្ពស់៕​ រក្សាសិទ្ធិដោយ ៖ កូលាប

×