Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខេត្តក្រចេះឃាត់ខ្លួន មនុស្ស២១នាក់ ពាក់ព័ន្ធការល្មើសនឹងវិធានការការពារកូវីដ១៩ !!!

ខេត្តក្រចេះ ៖ កម្លាំងនគរបាលក្រុងក្រចេះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង ៣០ នាទី រំលងអាធ្រាត្រ បានចុះបង្រ្កាប និងបិទទីតាំងហាងខារ៉ាអូខេ១ន្លែង ស្ថិតនៅក្រុងក្រចេះ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២១នាក់ ក្នុងនោះ រួមមាន ចំនួន ស្រី ០៧នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងហាងខាងលើនេះបានបើកដំណើរការ អាជីវកម្មល្មើស វិធានការបម្រាមគោចរ របស់រាជរដ្ឋាភិបាល និង ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរខេត្ត។ ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ច ដកហូតមាន៖ ម៉ូតូចំនួន ១០ គ្រឿង -ទូរស័ព្ទចំនួន ២៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត ។

បច្ចុប្បន្ននេះ, ជនសង្ស័យ ស្រី-ប្រុស ទាំង២១នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅឯអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បី ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×