Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ និងមនុស្ស ១៣ទៀតនាក់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅខេត្តកំពង់ចាម!!!

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកំពង់ចាម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ ក្នុងនោះមានមន្ត្រីយោធាម្នាក់ និងដកហូតបានថ្នាំញៀន មួយចំនួនធំ ខណៈពេលបានចុះបង្ក្រាបករណីជួញដូរនិង ប្រើប្រាស់គ្រឿងញៀន ស្ថិតនៅក្នុងភូមិបែកអន្លង់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យទាំង១៤នាក់ មានឈ្មោះ ទី១-ឈ្មោះ ប៉ុន ឡុងហេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទី២-ឈ្មោះ យ៉ា សាលី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី៣-ឈ្មោះ រ៉េត ណារ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី៤-ឈ្មោះ អៃ ប៊ុនអូន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកសិករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទី៥-ឈ្មោះ ជូ លីហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទី ៦-ឈ្មោះ វ៉ែន សេងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី៧-ឈ្មោះ យ៉ា សុខយ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី៨-ឈ្មោះ វឿន ថាណា ហៅ បែក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី៩-ឈ្មោះ ស៊ីន ស៊ាងហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិល្វាក្រោម ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខខេត្តកំពង់ចាម។ ទី ១០-ឈ្មោះ សុខ មករា ហៅ ឡុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី ១១-ឈ្មោះ សាន់ ដា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី១២-ឈ្មោះ ហ៊ីម ចាន់ថេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី១៣-ឈ្មោះ ហុក ហេង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី១៤-ឈ្មោះ កាន់ ល័ក្ខ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបានវត្ថុតាង រួមមាន: -ថ្នាំញៀនចំនួន០៨កញ្ចប់តូច និងធំ, កាំភ្លើងខ្លីម៉ាក K-៥៤ ចំនួន០១ដើម , បង់ចំនួន០១ មានគ្រាប់ចំនួន០៣គ្រាប់ ,និងទូរស័ព្ទដៃចំនួន ១២គ្រឿង ។

បច្ចុប្បន្ននេះ, ពួកគេទាំង១៤នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅឃាត់ខ្លួន ជាបណ្ដោះអាសន្ន និងរក្សាទុកនៅឯស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរចម្លើយ, បន្តការស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×