Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមបង្ការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ អ្នកបើកបរ យានយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវសីលធម៌ ១០ចំណុច

ភ្នំពេញ ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីអំពាវនាវ ស្ដីពីការបង្ការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សូមបងប្អូនចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយស្មាតីប្រុងប្រយ័ត្នខ្ពស់បំផុត និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត ទាំងអស់ រ ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការធ្វើ ដំណើរទៅ និងត្រឡប់មកពីស្រុកកំណើត និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព នាឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ អ្នកបើកបរ យានយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដែលមានខ្លឹមសារដូចខាងក្រោម៖

*ពេលបើកបរមិនត្រូវ៖

១. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត

២. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត

៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត

៤. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត។

  • ពេលបើកបរត្រូវ៖

១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជានិច្ច

២. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច

៣. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច

៤. ត្រូវប្រកាន់ស្ដាំជានិច្ច

៥. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលបើកបរជានិច្ច

៦. ត្រូវប្រុងប្រយ័ត្នជានិច្ច។

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្នកបើកបរយានយន្តដឹកកម្មករ និង\កម្មករនិយោជិតទាំងអស់ នឹងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវ ខាងលើនេះឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវដើម្បីទទួលបានសុខសុវត្ថិភាព និងជួបជុំក្រុមគ្រួសារសាច់ញាតិ នាឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ និងចូលរួមយុទ្ធនាការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ “៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា ចាប់ដៃគ្នា កុំកៀកស្មាគ្នា) ៣ការពារ” (ពាក់ម៉ាស់នៅគ្រប់កន្លែង លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) និងកុំទៅកាន់ទីតាំង ៣ជ (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×