Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេល ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

spot_img

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

យោងតាមសារាចរលេខ ០៧ សសរ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ ពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពេលបងប្អូនប្រជាជនយើងបានធ្វើដំណើរចល័តពី កន្លែងមួយទៅកន្លែងមួយទៀត ទៅជួបជុំឪពុកម្តាយ និងក្រុមគ្រួសារនៅស្រុកកំណើត និងទៅកំសាន្តនៅតាមរមណីយ ដ្ឋាននានាទូទាំងប្រទេស ក៏ដូចជានៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋាននានានៅក្នុងខេត្តព្រះសីហនុ ដែលអាចធ្វើឱ្យខេត្ត យើងជួបប្រទះនូវហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសមេរោគបំប្លែងខ្លួន ថ្មីប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ក្នុងន័យនេះដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ និងដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែល ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុយើងកំពុងឈានទៅបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំ និងដាក់ចេញនូវវិធានការដូចខាងក្រោម៖

១. ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២១ នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងគណៈអភិបាលក្រុង ស្រុក ព្រមទាំងក្រុមការងារដែលមានការពាក់ព័ន្ធត្រូវ៖

-យកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងអនុវត្តវិធានការសុខាភិបាលនានា ជាពិសេសត្រូវអនុវត្តនូវវិធានការ«៣ការពារ និង៣កុំ» វិធានការរដ្ឋបាល និងវិធានការ ច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩. ជាពិសេសនៅពេលធ្វើដំណើរដោយ មធ្យោបាយរួម ព្រមទាំងការជួបជុំ ការប្រមូលផ្តុំមនុស្ស នៅតាមកន្លែងចេញដំណើរ ឬនៅតាមរមណីយដ្ឋាននានា។

-ចុះពិនិត្យរឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមាសម្រាប់អាជីវកម្ម ទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាននានានៅក្នុងខេត្ត។

-បន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋទូទៅអំពីការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងត្រៀមលក្ខណៈសម្បត្តិជាប្រចាំក្នុងការត្រៀមអន្តរាគមន៍ទប់ស្កាត់ ក្នុងករណី មានស្ថានភាពវិវត្តជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

២. នៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មន្ទីរទេសចរណ៍ ខេត្ត ព្រមទាំងគណៈអភិបាលក្រុង ស្រុក ត្រូវសហការជាមួយវិស័យឯកជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងទីតាំងអាជីវកម្មនានា ត្រូវលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះបងប្អូនកម្មករ និយោជិត និងបុគ្គលិកបម្រើការងារ មុនពេលអនុញ្ញាតឱ្យចូលបម្រើការងារ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវ៉៧-១៩ ដោយការចំណាយលើ ឧបរណ៍ តេស្តនិងដំណើរការយកវត្ថុសំណាកនេះគឺជាបន្ទុករបស់រោងចក្រ សហគ្រាស ក្រុមហ៊ុននោះផ្ទាល់។

៣.ដោយឡែកសម្រាប់មន្ទីរ អង្គភាពនានាជុំវិញខេត្តក៏ត្រូវម្ចាស់ការពិនិត្យសុខភាពជូនមន្ត្រីរាជការ ក្រោមឱវាទរបស់ខ្លួន ដើម្បីតារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី០-១៩ ក្នុងអង្គភាព ចំពោះមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ត្រូវសហការជាមួយគណៈអភិបាលក្រុង ស្រុក ដើម្បីដឹកនាំគ្រឹះស្ថានសិក្សានាទូទាំងខេត្តឱ្យមាត់ចែងធ្វើតេស្ត រហ័សចំពោះបុគ្គលិកអប់រំ និងសិស្សានុសិស្សមុខបើកដំណើរការសាលារៀនជាថ្មី ក្រោយពេលបញ្ចប់បុណ្យភ្ជុំបិណ្ឌ។

៣. មន្ទីរធម្មការ និងសាសនាខេត្ត និងរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវពិនិត្យតាមដានចំពោះការប្រែប្រួលស្ថានភាពសុខភាពព្រះសង្ឃ ដូនជីតាជី គណៈកម្មការ អាចារ្យវត្ត និងកូនសិស្សលោកនៅតាមទីអារាមនានា ដើម្បីមានវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទីអារាមនោះបានទាន់ពេលវេលា។

៤.បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាក ខៃពិធីបុណ្យភ្ជុំ បិណ្ឌនេះ នឹងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខភិបាល ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវគោរពនូវវិធានការរដ្ឋបាល និងវិធានការច្បាប់
សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកក្រុមគ្រួសារពីការឆ្លងជំងឺកូវី៥-១៩។

ទទួលបានសេចក្ដីណែនាំនេះ លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តម លោកជំទាវ លោក លោក ស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងដឹកនាំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×