Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចន ច័ន្ទលក្ខិណា ទទួលស្គាល់មុខរបរសាឡនរបស់ខ្លួន ប្រមាណ១០ឆ្នាំ បរាជ័យ

ភ្នំពេញ ៖ តារាសម្តែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសសេងហាងសាឡនរបស់ខ្លួន បន្ទាប់ពីហាងរបស់នាងបានបើកដំណើរប្រមាណជា១០ឆ្នាំកន្លងមកនេះ។

យ៉ាងណាតារារូបនេះ មិនលាក់លៀមពីមូលហេតុ ដែលធ្វើឲ្យនាងសម្រេចសេងហាងរបស់ខ្លួន នាពេលនេះឡើយ ពោលនាងទទួលស្គាល់ ពីការបរាជ័យនៃមុខរបរមួយនេះ។

តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុក របស់ខ្លួនថា ខ្ញុំមិនខ្លាចនិងនិយាយជា សាធារណៈថាមុខរបររបស់ខ្ញុំត្រូវបរាជ័យនោះទេ ។

យ៉ាងណា ខ្ញុំសូមអរគុណអតិថិជន ដែលបានគាំទ្រហាង ចនច័ន្ទសាឡន ១០ឆ្នាំកន្លងមកនេះ ។
អ្នកនាងបញ្ជាក់ថា បើកូវីដធូរស្រាល ហើយបើខ្ញុំមានលទ្ធភាពខ្ញុំនិងបើកវាម្តងទៀត
ដរាបណាជីវិតនៅរស់ ក្តីសង្ឃឹមនៅតែមាន ។

ទោះបើទោះបីជាអ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចបិទមុខរបរសាឡននេះក៏ដោយ ប៉ុន្តែក៏មានមុខរបរមួយចំនួនទៀត នៅក្នុងដៃផងដែរ។
ក្រៅពីការងារប្រធានសមាគមបច្ចុប្បន្ន នាងក៏ជាភ្នាក់ងារផ្នែកទីផ្សារនៅការលក់ផ្ទះវីឡា របស់ក្រុមហ៊ុនឡេងណាវ៉ាត្រាម្នាក់ផងដែរ។
បើទោះបីជាវ័យរបស់នាងហាក់ជ្រេបន្តិចក្តី ប៉ុន្តែសម្រាប់អាជីពសិល្បៈអ្នកនាងហាក់មិនបានបោះបង់ចោល នូវការសម្តែងរបស់ខ្លួន ដោយនាងនៅបន្តការសម្តែងក្នុងនាមជាតួម្តាយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×