កែប ៖ រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ក្នុងឱកាសសម្រាកបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរជាច្រើន បានសម្រុកមកកម្រាក កម្សាន្តនៅខេត្តកែប ដែលជាខេត្តទេសចរណ៍ កំពុងពេញនិយម ដ៏តូចច្រឡឹង មួយនេះ លើសពីការរំពឹងទុក ។
ប្រភពដដែល បានបន្តថា ក្នុងកាលៈទេសៈនេះ សូមបងប្អូនទាំងអស់គ្នា មេត្តារក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេចក្តីណែនាំ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមាន ប្រសិទ្ធភាព និងត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង សហគមន៍ចៀស ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប