Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះឯកជនមួយគ្រឿង ធ្លាក់លើអគារការិយាល័យ បាត់ជីវិតមហាសេដ្ឋី និងសាច់ញាតិ៨នាក់

រដ្ឋធានីរូម ៖ យន្ដហោះឯកជនមួយគ្រឿង បានធ្លាក់លើអគារការិយាល័យមួយកន្លែង មានកម្ពស់២ជាន់ បណ្ដាលឲ្យមហាសេដ្ឋីរ៉ូម៉ានីម្នាក់ ប្រពន្ធកូន និងសាច់ញាតិ បាត់បង់ជីវិតសរុប៨នាក់ កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅភាគខាងជើង ទីក្រុងមីឡែន (Milan) ប្រទេសអ៊ីតាលី។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់អ៊ីតាលី បានឲ្យដឹងថា យន្ដហោះឯកជនធុនតូចមួយគ្រឿង បានធ្លាក់ នៅលើអគារការិយាល័យទំនេរ មានកម្ពស់២ជាន់ បណ្ដាលឲ្យអ្នកដំណើរ៧នាក់ និង អាកាសយានិកម្នាក់ ជាមហាសេដ្ឋី បាត់បង់ជីវិត។

សារព័ត៌មាន BBC បានផ្សាយថា យន្ដហោះជួបនឹងគ្រោះថ្នាក់នោះ ជាប្រភេទ Pilatus PC-12 បានហោះ ចាកចេញពីអាកាសយានដ្ឋាន Linate ទីក្រុងមីឡែន ក្នុងគោលបំណង ឆ្ពោះទៅកាន់កោះ Sardinia ហើយក៏ជួបនឹងគ្រោះថ្នាក់ ធ្លាក់ចំពីលើអគារការិយាល័យទំនេរ កម្ពស់២ជាន់។ ចំណែកអាកាសយានិក ជាមហាសេដ្ឋីជនជាតិរ៉ូម៉ាណី ឈ្មោះ Dan Petrescu វ័យ៦៨ឆ្នាំ បានស្លាប់ រួមជាមួយនឹងប្រពន្ធ កូនប្រុសរបស់គាត់ និងមនុស្ស៥នាក់ផ្សេងទៀត។។

បើតាមបុរសម្នាក់ ឈ្មោះ Giuseppe រស់នៅក្នុងតំបន់នោះ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «គាត់បានឮសំឡេងយន្ដហោះមួយគ្រឿង នៅពីលើគាត់។ ប៉ុន្ដែបន្ដិចក្រោយមក ស្រាប់តែលាន់ឮសំឡេងផ្ទុះយ៉ាងខ្លាំង រំញ័រដល់បង្អួចផ្ទះរបស់គាត់ ទើបគាត់បើកបង្អួចមើល ឃើញផ្សេងហុយឡើងយ៉ាងងងឹតមេឃ លាយឡំនឹងអណ្ដាតភ្លើង។ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដ៏រន្ធត់នោះ បានសម្លាប់មហាសេដ្ឋីរ៉ូម៉ានី លោក Petrescu ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ប្រពន្ធរបស់គាត់ កូនប្រុសអាយុ៣០ឆ្នាំ និងមនុស្ស៥នាក់ផ្សេងទៀត ហើយក្នុងនោះមានកុមារម្នាក់ផងដែរ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុ ពីការធ្លាក់យន្ដហោះនេះនៅឡើយ ហើយអាជ្ញាធរអ៊ីតាលី កំពុងតែស៊ើបអង្កេតលើករណីនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×