ខេត្តកណ្ដាល ៖ សមត្ថកិច្ចនគរបាលស្រុកពញាឮ កាលពីថ្ងៃ ០៤ ខែ តុលា ឆ្នាំ ២០២១ បាន ឃាត់ខ្លួនបុរសចិត្តតិរច្ឆានម្នាក់ បន្ទាប់ពីគាត់ចាប់រំលោភទៅលើ កូនស្រីបង្កើតខ្លួនឯង រហូតបណ្តាលឲ្យមានផ្ទៃពោះ ជាច្រើនខែ នៅចំណុចភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសសង្ស័យរូបនេះ មានឈ្មោះ យ៉េន ក្តុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ជាឪពុកបង្កើត)។
ចំណែកឯ ជនរងគ្រោះជាកុមារី អាយុ១៤ឆ្នាំ មុខរបរ សិស្ស និងត្រូវជាកូនបង្កើត របស់ជនសង្ស័យ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមប្រភពព័ត៌មាន នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ វេលាប្រហែលម៉ោង ៤និង៣០នាទី មានឈ្មោះ ប៉ូច ចិន ត្រូវជាម្តាយរបស់ជនរងគ្រោះដែលមាន អាយុ ១៤ឆ្នាំ បានឃើញពោះកូនរបស់ខ្លួន ធំប្លែកធម្មតា ក៏សួរទៅកូនស្រីថា ” ពោះកូនឯងធំប្លែក ខុសពីធម្មតា! តើកូនឯងទៅខូចជាមួយអ្នកណា ប្រាប់ម៉ែមក! ម៉ែដោះស្រាយ កុំឲ្យខ្មាសគេ!!!” ។ ប៉ុន្តែជនរងគ្រោះ មិនព្រមប្រាប់ម្តាយទេ ។
ម្តាយឈ្មោះ ប៉ូវ ចិន នៅតែបន្តនិយាយលួងលោមសួរ កូនខ្លួនឯង ម្តងហើយ ម្តងទៀត ទើបជនរងគ្រោះ បាននិយាយទំាងទឹកភ្នែក ប្រាប់ម្តាយថា៖ ” កូនផើមនឹងប៉ា! ប៉ាជាអ្នកចាប់រំលោភខ្ញុំ” !!!!
គ្រាន់តែឮភ្លាម ម្តាយ ឈ្មោះ ប៉ូវ ចិន បានសន្លប់បាត់ស្មារតីតែម្តង។
បន្ទាប់ពីភ្ញាក់សន្លប់, ម្តាយ ឈ្មោះ ប៉ូច ចិន ក៏បាននាំកូនស្រីមានផ្ទៃពោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋានដ្ឋាន ដើម្បីសុំអន្តរាគមន៍ និងសុំឲ្យសមត្ថកិច្ចនគរបាល ចាប់ប្តីកំហូច ទៅផ្តន្ទាទោសតាមច្បាប់។

បើយោងការបំភ្លឺរបស់ កុមារីរងគ្រោះ បានប្រាប់ថា នៅអំឡុងខែកក្កដា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ យ៉េន ក្តុល ដែលជាឪពុកបង្កើតរបស់ខ្លួន ធ្លាប់បានធ្វើសកម្មភាពចាប់រំលោភលើរូបនាង បានចំនួនប្រហែល៦ទៅ៧ ដងរួចមកហើយ និងបានគំរាមមកលើរូបនាងទៀតថា៖ ” បើឯង ហ៊ានតែនិយាយប្រាប់ទៅម្តាយ និង អ្នកដទៃ !! អញវា.យឲ្យងា.ប់!!! ” ។
មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា នៅពេលឃាត់ខ្លួន, ជនសង្ស័យឈ្មោះ យ៉េន ក្តុល បានឆ្លើយសារភាពថា គាត់ពិតជាបានចាប់ រំលោភសេពសន្ថវ:ជនរងគ្រោះមែន គឺនៅពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសុំណំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

