ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ០៨និង១០ នាទី មានករណីអគ្គីភ័យមួយកើតឡើងដោយផ្ទុះធុងហ្គាសចេញពីផ្ទះលោក ហាប់ សៀកលី ជួលទៅឲ្យលោក ប៊ុន ថន លក់បាយ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ការខូចខាតឆេះផ្ទះ០៤ល្វែងមានដូចខាងក្រោម៖ ទី១ផ្ទះរបស់ ហាប់ សៀកលី ត្រូវបានឆេះអស់ពីរល្វែង មួយល្វែងឆេះទាំងស្រុង និងមួយល្វែងទៀតឆេះអស់១០ភាគរយ (ត្រង់ដំបូលផ្ទះ) ដែលមានទំហំ ០៥ គុណ២០ ម៉ែត្រ សាងសង់ដោយ ដើមឬស្សី ដំបូលប្រកស័ង្កសី និង ស៊ីប្រូ ។
ទី២ផ្ទះរបស់ ឃួន កា ត្រូវបានឆេះអស់ពីរល្វែងមួយល្វែងឆេះអស់៦០ ភាគរយ ផ្នែកខាងជាន់លើ និងមួយល្វែងទៀតឆេះអស់១០ភាគរយ ដែលមានទំហំ ០៥ គុណ២០ ម៉ែត្រ សាងសង់អំពីឈើ ដំបូលប្រកស័ង្កសី និង មួយល្វែងទៀតប្រកស៊ីប្រូ ផលបះពាល់អស់ ១០ ភាគរយ (ត្រង់ដំបូលផ្ទះ) ។

ករណីខាងលើនេះបណ្តាលឲ្យស្ត្រីម្នាក់រងរបួសរលាកភ្លើងមួយចំហៀងខ្លួន មានឈ្មោះ ទៅ បឿន ភេទ ស្រី អាយុ ៣៤ ឆ្នាំ កំពុងសម្រាកព្យាបាលនៅផ្ទះ ។
ករណីនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ បានធ្វើការអន្តរាគមន៍ជួយពន្លត់មិនឲ្យរាលដាលដល់កន្លែងផ្សេងទៀតទេ ៕
រក្សាសិទ្ធិដោយ ៖ កូលាប







