Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជន៤នាក់ ពាក់ព័ន្ធការជិះម៉ូតូដុតផាវនៅតាមផ្លូវសាធារណៈ បង្កអសន្តិសុខនៅក្នុងសង្គម!!

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងមន្ដ្រីនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង ០០ នាទីយប់ បានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញា ជិះម៉ូតូដុតផាវបោះលើផ្លូវ បង្កអសន្តិសុខ និងបង្កចរលាចល តាមដងផ្លូវសាធារណ: នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលស្រុករលៀប្អៀរ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើមាន : ទី ១-ឈ្មោះ ភី សៃហៀង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង , ទី២-ឈ្មោះ ម៉ន ប៊ុនថេន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង, ទី៣- ឈ្មោះ ថា ប៊ុនថន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ, និង ទី៤- ម៉ក់ តេងឧត្ដម ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ចំណែកឯ វត្ថុតាង ត្រូវបានដកហូតពីពួកគេ រួមមាន: ផាវប្រភេទគ្រាប់បែក(រូបបាល់) ចំនួន៣៦គ្រាប់, ម៉ូតូចំនួន០២ គ្រឿង, ដែកកេះ ចំនួន ០២ , និង កាបូបដាក់ផាវចំនួន០១ ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៤ នាក់ ត្រូវបានឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បើចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×