Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនកម្មករសំណង់ម្នាក់ ពាក់ព័ន្ធការ ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីអនីតិជនម្នាក់ នៅខេត្តកោះកុង!

ខេត្តកោះកុង ៖ យុវជនជាកម្មករសំណង់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះកុង ធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បានលួចចូលទៅក្នុងផ្ទះ របស់កុមារីរងគ្រោះម្នាក់ អាយុ១៧ ឆ្នាំ ខណៈនាងនៅផ្ទះតែម្នាក់ឯង និងបានប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនាង ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

មន្ត្រីសមត្ថកិច្ចស្រុកកោះកុងបានឲ្យដឹងថា ជនសង្ស័យរូបនេញ មាន ឈ្មោះ ហិង សេងហួត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ចំណែកឯ ជនរងគ្រោះ ភេទស្រី មានអាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិ -ឃុំ-ស្រុក-ជាមួយនឹងជសង្ស័យ នៅក្នុងចំណុចកើតហេតុខាងលើ។

មន្ត្រីនគរបាលបាននិយាយថា ក្នុងករណីនេះ, ជនសង្ស័យត្រូវបានជាប់ចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។

បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្តកោះកុង ចាត់ការតាមនីតវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×