Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សោម ពិសិដ្ឋ ចុះពង្រឹងការងារសន្តិសុខ ខណៈ៣ថ្ងៃ មានភ្ញៀវទេសចរប្រមាណ៩៦,៤៧១នាក់ មកកម្សាន្តនៅខេត្តកែប

ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពខេត្តកែប ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយវិធានសុខាភិបាល នៅតាមបណ្តោយឆ្នេរកែប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ, យោងរយះពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ តុលា ២០២១ មានភ្ញៀវសរុបប្រមាណ៩៦,៤៧១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ៣៣៩នាក់។

គណៈបញ្ជាការឯកភាពខេត្តកែប ដឹកនាំដោយឯកឧត្តម សោម ពិសិដ្ឋ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ តុលា ២០២១ បានអញ្ជើញចុះត្រួតពិនិត្យពង្រឹងការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពសាធារណៈ និងដឹកនាំផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមបណ្តោយឆ្នេរទេសចរណ៍ក្នុងខេត្តកែប នាឱកាសបុណ្យភ្ជុំបិណ្ឌ សូមបងប្អូនគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធាន បីកុំ បីការពារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។

នៅថ្ងៃនេះដែរមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកសម្រាកកំសាន្ត ក្នុងរមណីយដ្ឋានក្នុងខេត្តកែប ប្រមាណ៣៥,៨៦៤នាក់ ក្នុងនោះអន្តរជាតិ ប្រមាណ១០៣នាក់។

បូកយោងរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧,១០,២០២១ មានភ្ញៀវសរុបប្រមាណ៩៦,៤៧១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ៣៣៩នាក់។

ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ មានសភាពល្អប្រសើរ ។ ចំណែកឯចរាចរណ៍តាមដងផ្លូវពុំមានការកកស្ទះនោះទេ ដោយកម្លាំងនគរបាលយើងបានអនុវត្តតាមផែនការរបស់ស្នងការដ្ឋាននគរបាលខេត្ត បានយ៉ាងម៉ត់ចត់បំផុត៕រក្សាសិទ្ធិដោយ ៖ កូលាប

×