ព្រះសីហនុះ ៖ ក្មេងៗជំទង់ចំនួន០៥នាក់ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១នេះខណៈព្យុះរលកសមុទ្រធំៗកំពុងកើតមានបានលង់ទឹកសមុទ្រ ។

បន្ទាប់ពីកើតហេតុ ភ្លាមៗមានក្មេង២នាក់ ត្រូវបានគេជួយសង្គ្រោះ តែក្មេងស្រីម្នាក់បានស្លាប់ ពេលលើកឡើងពីទឹក ហើយនៅបាត់ខ្លួន៣នាក់ទៀត។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារGTVC និងអូប័រចំនួន០២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះដែលលង់ទឹកនៅបាត់ខ្លួន០៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ។
ក្មេងៗជំទង់ទាំង៥នាក់ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ រក្សាសិទ្ធិដោយ ៖ កូលាប
