Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤នាក់ស្លា.ប់ និងម្នាក់កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យ បន្ទាប់ពីលង់ទឹកសមុទ្រ នៅឆ្នេរជំទាវម៉ៅ ខេត្តព្រះសីហនុ

spot_img

ព្រះសីហនុ​ ៖ ពួកគេជាបងប្អូនបង្កើត នឹងបងប្អូនជីដូនមួយ , មនុស្សចំនួន៤នាក់ស្លា.ប់ និងម្នាក់កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ ករណីលង់ទឹកនៅឆ្នេរជំទាវម៉ៅ ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនរងគ្រោះដែលបានលង់ទឹកទាំងអស់មានចំនួន ៥នាក់ ក្នុងនោះស្លា.ប់៤នាក់ ១ ឈ្មោះ ឡេង ស្រីឌៀប ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅឃុំភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ មុខរបរកម្មកររោងចក្រអាវពេទ្យនៅបិតត្រំាង ២ ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្របិតត្រាំង ទីលំនៅភូមិអូរឧកញ៉ាហេង ៣ ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិអូរឧកញ៉ាហេង ៤ ឈ្មោះ ឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិអូរឧកញ៉ាហេង និង ៥ ឈ្មោះ ឡេង សុជា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរនៅផ្ទះ (កំពុងសង្គ្រោះនៅមន្ទីរពេទ្យ) ពួកគេជាបងប្អូនបង្កើត នឹងបងប្អូនជីដូនមួយ។

តាមការបំភ្លឺរបស់ឈ្មោះ លេង យ៉ឹង ត្រូវជាឪពុករបស់ឈ្មោះ ឡេង សុខជា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង៥នាក់ ចុះលេងទឹកសមុទ្រនៅកន្លែងកើតហេតុ ពេលនោះឈ្មោះ ឡេង ដាវ បានលង់ទឹក។ ភ្លាមៗបងប្អូនទាំង៤នាក់លេងទឹកជាមួយគ្នា ក៏ទៅជួយ ទើបបណ្តាលឲ្យទឹករលកបក់បោកទាញយកទៅតាមទឹកបាត់អស់។ ឯឈ្មោះ ឡេង សុខជា ដែលបានពាក់ពោង ត្រូវបានបងប្អូនអង្គុយនៅក្បែនោះរត់ទៅជួយសង្រ្គោះទាន់ពេល។ ឈ្មោះ ឡេង ឌៀប ត្រូវបងប្អូនព្យាយាមជួយបានភ្លាមៗដែរ តែត្រូវបានស្លា.ប់ក្រោយពីស្រង់យកមកលើគោក។ លុះនៅម៉ោង ១៧និង៥០នាទី ទើបរកឃើញសពជនរងឈ្មោះ ឡេង សុជាតា ។ ម៉ោង ២០និង៤៥នាទី សមត្ថកិច្ចបានរកឃើញសពឈ្មោះ ឡេង ជ្រូក។ ម៉ោង ១និង០០នាទីរំលងអធ្រាត្រ ថ្ងៃទី៨ ខែតុលា ទើបប្រទះឃើញសពឈ្មោះ ឡេង ដាវ អណ្តែតមកមាត់ឆ្នេរ។

ក្នុងហេតុការណ៍នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ សហការជាមួយក្រុមហ៊ុន GTVC ជួយស្វែងរកជនរងគ្រោះ នៅកន្លែងកើតហេតុរហូតដល់ឃើញសពទាំងអស់៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×