Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់ហ្មង! អាត្មា​ខាន​លេង​ទឹក​ចឹង​យូរ​ហើយ ឥលូវ​បាន​ទឹក​មក​ដល់​កុដិ ចាំ​អី​ទៀត​ញោម​…!

spot_img

តាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ព្យុះត្រូពិក «Lion Rock» លេខ៧ នៅវេលាម៉ោង ៤ ព្រឹកថ្ងៃនេះ បានកំពុងកើនឡើងខ្លាំងសមុទ្រចិនខាងត្បូង ហើយព្យុះនេះ ដែលមានទីតាំងស្ថិតនៅចំងាយប្រហែល ៦០០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Vinh ប្រទេសវៀតណាម នឹងបង្កខ្យល់បក់បោកខ្លាំងបំផុត ដែលមានល្បឿន​៦៥ គីឡូម៉ែត្រក្នុង១ម៉ោង។

ព្យុះ «Lion Rock» នេះ ក៏ត្រូវបានព្យាករណ៍ថា នឹងរំកិលចូលក្នុងប្រទេសវៀតណាម នៅអំឡុងថ្ងៃទី១០ និង ១១ ខែតុលា ឆ្នាំ២០២១។ លើសពីនេះ ខ្យល់មូសុងនិរតីដែលមានកម្លាំងខ្លាំង នឹងគ្របដណ្ដប់លើសមុទ្រអាន់ដាម៉ាន់ភាគខាងត្បូង និងឈូងសមុទ្រថៃ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់ខ្លះនៅភាគខាងត្បូងប្រទេសថៃ។

ជាការពិតណាស់ ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ឃើញថាភ្លៀងយ៉ាងគំហុកជាប់ៗគ្នា បានបង្កទឹកជំនន់ធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសថៃ ត្រូវលិចលង់យ៉ាងខ្លាំង ក្នុងនោះផ្ទះសម្បែង ដីស្រែចំការផលដំណាំរបស់ប្រជាពលរដ្ឋ និងសូម្បីតែវត្តអារាមមួយចំនួនផងដែរ។

តែដោយឡែក ងាកមកចាប់អារម្មណ៍និងវីដេអូនេះវិញ គឺថាបានកំពុងធ្វើឲ្យមហាជនផ្ទុះសំណើចជាខ្លាំងតែម្តង​ ខណៈបានឃើញព្រះសង្ឃថៃមួយអង្គ បានបង្កើតផ្ទាំងទស្សនីយ៍ភាពសប្បាយរីករាយ តាមរយៈសកម្មភាពលោតពីលើកុដិ ចុះក្នុងទឹកលិចលង់វត្តមួយកន្លែង ស្ថិតក្នុងខេត្តជ័យភូមិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ដែលមានជម្រៅសឹងលិចក្បាលទៅហើយ។

តែទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមខ្លះ ក្រៅពីអស់សំណើច ក៏បានបញ្ចេញយោបល់ល្អៗថា តេជគុណអត់កើតទេទាន ទឹកនេះមេរោគណាស់,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×