Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មានអ្វីសាហា.វពិសពុ.លដូច​ចិត្ត​មនុស្ស​ទេ! នារី​ម្នាក់​ត្រូវ​មិត្ត​សម្លាញ់​ដាក់​ថ្នាំ​ពុល​ក្នុង​អាហារ ដោយ​សារ​ច្រណែន…

spot_img

តាមរយៈអ្នកប្រើប្រាស់បណ្តាញសង្គម កាលពីពេលថ្មីៗនេះ បានចែករំលែកនូវដំណឹងមរណភាពដ៏មិននឹកស្មានដល់របស់នារីរូបស្រស់ស្អាតម្នាក់​ដែលត្រូវបានសម្លា.ប់ ដោយមិត្តភក្តិសម្លាញ់របស់នាង តាមរយៈការដាក់ថ្នាំពុលក្នុងអាហារ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ Barbine Kidicho អាយុ ២៨ ឆ្នាំ ត្រូវបានមិត្តសម្លាញ់ ដាក់ថ្នាំពុលក្នុងអាហាររបស់នាង ដែលមូលហេតុកគឺតើតចេញពីការច្រណែន ដោយឃើញនារីរងគ្រោះជាមិត្តភក្តិ ត្រូវបានលើកតម្លើងនៅកន្លែងធ្វើការ ខណៈខ្លួនពុំត្រូវបានទទួលការលើកសរសើរទាល់តែសោះ។

គួរបញ្ជាក់ថា ករណីនេះដ៏សាហា.វនេះ បានកើតឡើងកាលពីអំឡុងខែតុលា ឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម បានយកមកចែករំលែកសារជាថ្មីឡើងវិញ ដើម្បីឲ្យគ្រប់គ្នាបានដឹងថា មិត្តភក្តិ គឺមានគ្រោះថ្នាក់ជាងសត្រូវទៅទៀត ដោយសារជ្រកក្នុងឈ្មោះជាមិត្តល្អ! ហើយភាពច្រណែន បានធ្វើឲ្យមនុស្សលែងស្គាល់ខុសត្រូវ ដែលហ៊ានធ្វើអ្វីៗក្បត់សូម្បីតែមិត្តភាពរបស់ខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×